ជា​សំណាង​! ឥទ្ធិពល​ព្យុះ​ទី​១៧​អន់ថយ កម្ពុជា​រង​ការប៉ះពាល់​តិចតួច​

17-10-2020 4:08 pm 955

​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ស្រក​ជា​បណ្តើរ​ហើយ បន្ទាប់​ពី​រយៈ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ពុំ​សូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នោះឡើយ​។ បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ជា​សំណាងល្អ​សម្រាប់​កម្ពុជា ដែល​ឥទ្ធិពល​ព្យុះ​ទី​១៧ ឈ្មោះ​សូ​ដែល បាន​អន់ថយ និង​វិវត្តន៍​ចូល​ទៅ​ដល់​ប្រទេស​ថៃ ដែល​ធ្វើឲ្យ​កម្ពុជា​ទទួលរង​សម្ពាធ​តិចតួច​។ ដោយឡែក​សម្រាប់​ផលប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ គឺ​នៅ​រក្សា​តួលេខ​ដដែលដូច​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ព្រោះ​ដោយសារ​ស្ថានភាព​ទឹក​បាន​ស្រក​។​

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោក​ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដូចតទៅ​៖​

សំឡេង

ព័ត៌មានផ្សេងទៀត