លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​ចង់​ឆ្លើយតប​រឿង​លុប​បឹង​!

15-10-2020 9:36 pm 1507

​ថ្លែង​ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​ខណ្ឌ​ដង្កោ នា​ថ្ងៃ​ទី​១៥ ខែ​តុលា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា រឿង​អ្នក​និយាយ​ថា​លុប​បឹង ទើប​មាន​ទឹកជំនន់ លោក​មិន​ចង់​ឆ្លើយតប​ជាមួយ​អ្នក​ណា​ទាំងអស់ ប៉ុន្ដែ​លោក​ចង់​ពន្យល់​ប្រជា​ពលរដ្ឋ ឲ្យបាន​យល់​ច្បាស់​អំពី​បញ្ហា​ទឹកជំនន់​។​

​ប្រមុខ​រដ្ឋាភិបាល ប្រកាសថា អាទិភាព​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​រងគ្រោះ​។ លោកនាយក​ក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ទឹកជំនន់​នេះ គឺ​ដោយ​ទឹកភ្លៀង​ខ្លាំង និង​ជន់​មកពី​តំបន់​ខាងលើ​ខ្លាំង ទើប​បង្ក​ជា​ទឹកជំនន់ ហើយ​មាន​តែ​ទឹកសមុទ្រ​ប៉ុណ្ណោះ ដែល​គ្មាន​ទឹកជំនន់​៕​

ព័ត៌មានផ្សេងទៀត