បន្តិចទៀតនេះ​លោកនាយក​រដ្ឋមន្ត្រី​នឹង​ចុះ​ទៅ​តំបន់​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

15-10-2020 6:29 pm 534

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ពេល​បន្តិចទៀតនេះ នឹង​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​កន្លែង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​តុលា​នេះ​ថា បន្តិច​ទៀត​ខ្ញុំ​នឹង​មាន​វត្តមាន​នៅ​តំបន់​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា រហូតមកដល់​ពេលនេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​ស្ថិតនៅក្នុង​តំបន់​កួរស្រូវ ខណ្ឌដង្កោ កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ដោយ​ពុំ​ទាន់​មានការ​ថមថយ​ឡើយ​។ ជាមួយគ្នា​នេះ​មន្ត្រី​អាជ្ញាធរ​ក៏​បាន​ចុះ​ប្រតិបត្តិ​ការជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​កន្លែង​មាន​សុវត្ថិភាព​ផងដែរ​៕
 

ព័ត៌មានផ្សេងទៀត