ភ្នំពេញ​ពុំ​ទាន់​មាន​ជន​ឆ្លៀត​ឱកាស​លួច​ទ្រព្យសម្បត្ដិ​ពលរដ្ឋ​ជម្លៀសចេញ​ដោយសារ​ទឹកជំនន់​ទេ​

15-10-2020 5:59 pm 1052

​លោក​សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា គិត​មក​ទល់​ពេល​នេះ​រាជធានី​ភ្នំពេញ​ពុំ​ទាន់​កើតមាន​ករណី​អសន្តិសុខ ឬ​ករណី​ចោរកម្ម​ណាមួយ​កើតឡើង​ឡើយ ខណៈ​ដែល​អាជ្ងាធរ ពិសេស​កងកម្លាំង​អន្តរាគមន៍​កំពុង​ជួយសង្គ្រោះ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​សាន សុខ​សីហា ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃទី​១៥​តុលា​នេះ​។​

​អ្នកនាំពាក្យ​ដដែល​រូបនេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោម​ការបញ្ជា​ដឹកនាំ​កម្លាំង​ដោយ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ​កង​អន្តរាគមន៍​កងទ័ពជើងទឹក គឺ​ពុំ​មាន​ករណី​អសន្តិសុខ​ណាមួយ​កើតឡើង​នោះ​ទេ​។ លោក​បន្ថែមថា នៅតាម​បណ្ដា​ទីតាំង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​ការសហការ​រួម​គ្នា​ទាំង​កម្លាំង​ជួយសង្គ្រោះ កម្លាំង​ជួយសង្គ្រោះ​បឋម និង​កម្លាំង​រក្សា​សន្តិសុខ​ផងដែរ​។​

​គួរ​ជម្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០២០ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ​បាន​រង​នូវ​ការវាយប្រហារ​ដោយ​សារ​ជំនន់​ទឹកភ្លៀង ដោយ​បាន​បណ្ដាលឲ្យ​មាន​ការជន់​លិច​កំណាត់​ផ្លូវ​២១៧​ឬ​ផ្លូវ​ចម្ការ​ដូង ដែល​ស្ថិតនៅក្នុង​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។ យ៉ាងណា មកទលពេលនេះ កំណាត់​ផ្លូវ​២១៧​ឬ​ផ្លូវ​ចម្ការ​ដូង ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ហើយ​។ ដោយឡែក​បច្ចុប្បន្ន​អាជ្ញាធរ និង​កម្លាំង​ជួយសង្គ្រោះ​កំពុង​ប្រតិបត្តិការ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​លំនៅ​ឋាន​ពុំ​អាច​ស្វែងរក​ទីទួល​សុវត្ថិភាព​បាន​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

មនុស្ស​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​ឥណ្ឌូនេស៊ី​និង​ទី​ម័រ​កើន​ដល់​ជាង​៥០​នាក់​

 ទឹកជំនន់​និង​បាក់​ដី​បណ្តាលឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់នៅ​ឥណ្ឌូនេស៊ី​និងទី​ម័រ​ខាងកើត​

អូស្ត្រាលី​ជម្លៀស​មនុស្ស​ជិត​២​ម៉ឺន​នាក់​ចេញពី​គ្រោះទឹកជំនន់​

 ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​អូស្ត្រាលី​បង្ក​ជា​ទឹកជំនន់​អាក្រក់​បំផុត​ក្នុង​រយៈពេល​៥០​ឆ្នាំ​

អាជ្ញាធរអូស្ត្រាលី​ព្រមាន​ពី​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង​ដែល​កំពុងតែ​វាយប្រហារ​ខ្លាំង​

​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​​កើន​ដល់​៤៤​នាក់​​និង​អ្នក​រង​ផលប៉ះពាល់​ជិត​៦០​ម៉ឺន​នាក់​​

​ខេត្ត​ចំនួន​២០​នៅ​កម្ពុជា​​រងគ្រោះ​ដោយ​ជំនន់​​ទឹកភ្លៀង ខណៈ​អ្នកស្លាប់​កើន​ដល់​៤៣​នាក់​​

អ្នក​ស្លាប់​ដោយសារ​គ្រោះទឹកជំនន់​កើនឡើង​ដល់​៣៩​នាក់​

 ខេត្ត​បាត់ដំបង​រង​ការ​ជន់​លិច​ពី​ជំនន់​ទឹកភ្លៀង​ជា​ថ្មី​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​

អាជ្ញាធរ​កំពុង​សហកា​រ​ធ្វើ​ទំនប់​ដើម្បី​បូមទឹក​ចេញពី​តំបន់​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​