ទូត​ខ្មែរ​នៅ​ក្រុង​សៀង​ហៃ​អន្តរាគមន៍​ជួយ​នារី​ខ្មែរ​ម្នាក់​

15-10-2020 5:30 pm 418
រូបតំណាង

​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​អន្តរាគមន៍​ជួយ​នារី​ខ្មែរ​ម្នាក់​ឈ្មោះ​សែម ស្រី​ពេជ្រ ស្នាក់​នៅ​ខេត្ត​ជឺ​ជាំង ប្រទេស​ចិន ដែល​មាន​បំណង​ត្រលប់​មក​កម្ពុជា​វិញ ដោយសារ​មិន​អាច​រស់នៅ​ចុះសម្រុង​ជាមួយ​ប្តី​បាន​។ ទូត​ខ្មែរ​នៅ​ក្រុង​សៀង​ហៃ បានបញ្ជាក់​ថា ខ្លួន​បាន​បើកផ្លូវ​ដល់​រូបនាង ហើយ​ប៉ូលិស​ចិន​ក៏​បាន​យល់ព្រម​នឹង​ប្រគល់​ទិដ្ឋា​រជូន នៅ​ថ្ងៃ​ទី​២១ ខែតុលា ខាងមុខ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា​នេះ​៕

ព័ត៌មានផ្សេងទៀត