កំណាត់​ផ្លូវជាតិ​សំខាន់ៗ​​ក្នុង​ខេត្ដ​កណ្ដាល​​នឹងត្រូវ​ផ្អាក​​ចរាចរ​បណ្ដោះអាសន្ន​

15-10-2020 8:27 am 522

​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ស្ថិតនៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កណ្ដាល នឹងត្រូវ​បិទ​បណ្ដោះអាសន្ន​មិនឲ្យ​រថយន្ដ​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​ចរាចរ​ឡើយ គិត​ចាប់ពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​កណ្ដាល​។ កំណាត់​ផ្លូវ​ដែល​ត្រូវ​បិទ​ចរាចរ​បណ្ដោះអាសន្ន​នោះ​មានដូចជា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២, ៣, ៤, ៥ ផ្លូវជាតិ​លេខ​២០, ២០​អា​, ២១, ២១​អា និង​ផ្លូវជាតិ​លេខ​២១​បេ​។ វិធានការ​នេះ​គឺ​ដើម្បី​ថែរក្សា​ផ្លូវ​-​ស្ពាន​កុំឲ្យ​បាក់ស្រុត និង​ធានា​ដល់​ការធ្វើ​ចរាចរ​ប្រកបដោយ​សុវត្ថិភាព​។ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​កណ្ដាល​នឹង​ជូនដំណឹង​ពេល​ក្រោយ នៅពេល​បើក​ឲ្យធ្វើ​ចរាចរ​ឡើងវិញ​៕(​ដោយ​៖​ពេញ ផេង​)​

ព័ត៌មានផ្សេងទៀត