ត្រឹម​ព្រឹក​នេះ​កម្ពុជា​បន្ដ​គ្មាន​អ្នក​​ឆ្លងកូវី​ដ​-១៩​ថ្មី​និង​​គ្មាន​អ្នក​ជាសះស្បើយ

15-10-2020 7:48 am 135

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០​នេះ កម្ពុជា​ពុំមាន​ករណី​ជាសះស្បើយ​និង​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវ​-១៩​ទេ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​។ សរុប​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា​មាន​២៨៣​នាក់ ស្ដ្រី​៥៧​នាក់ និង​បុរស​២២៦​នាក់ ដោយឡែក​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​០៥​នាក់ និង​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​២៧៨​នាក់​។ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​-​ខ្មែរ​សូ​វៀត​រាជធានី​ភ្នំពេញ​ចំនួន​០៤​នាក់ ក្នុងនោះ​មាន​ស្ដ្រី​ជនជាតិ​ឥណ្ឌា បុរស​ជនជាតិ​ឥណ្ឌូនេស៊ី បុរស​ជនជាតិខ្មែរ និង​ស្ដ្រី​ជនជាតិ​បារាំង ដោយឡែក​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប​មាន​ម្នាក់ទៀត​ជា​បុរស​ជនជាតិ​បារាំង​៕(ដោយ៖ពេញ  ផេង)

 ពាក្យគន្លឹះ  កម្ពុជាកូវីដ១៩

ព័ត៌មានផ្សេងទៀត