ក្រសួងការបរទេស​​ចេញ​លទ្ធផល​ទស្សនកិច្ច​របស់​លោក​វ៉ាង យី​មក​កម្ពុជា​​

14-10-2020 5:27 pm 207

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​អំពី​លទ្ធផល​ទាំងស្រុង នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​២​ថ្ងៃ របស់លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន មកកាន់​ប្រទេស​កម្ពុជា​។ 

​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១១-១២ ខែតុលា ឆ្នាំ​២០២០ តប​តាម​ការអញ្ជើញ​របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រ សួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត និង​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវី​ដ​-១៩​ជា​សកល និង​ការ​ស្តារឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នោះ​ភាគី​កម្ពុជា​-​ចិន ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រួមទាំង​ឯកសារ​ចំនួន​៣​ទៀត​ផងដែរ​។

​ខាងក្រោម​នេះ គឺជា​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​៖

 ពាក្យគន្លឹះ  ក្រសួងការបរទេស​​

ព័ត៌មានផ្សេងទៀត