បច្ចេកទេសដាំគូឆាយងាយៗ

13-10-2020 9:05 am 228

១. ការជ្រើសរើសពូជ
គួរជ្រើសរើសកូនគូឆាយណាដែលថ្លោសល្អ មិនចាស់ពេក ឬខ្ចីពេក ។ បន្ទាប់មក យកវាមកកាត់ឫសចេញបន្តិច ដើម្បីកុំឱ្យស្លឹកគូឆាយឡើងក្រហម ហើយត្រូវយកវាទៅដាំភ្លាម ។

២. ការរៀបចំដី
មុនដាំ ត្រូវភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ ដើម្បីកម្ចាត់ស្មៅ ដោយមុនភ្ជួរ ត្រូវបាញ់ថ្នាំកម្ចាត់ស្មៅ និងទុករយៈពេល៣ទៅ៧ថ្ងៃ ទើបភ្ជួរលើកទី២ ហើយរាស់ឱ្យរាបស្មើតែម្តង ។ បន្ទាប់មក លើករងដាំ ។

៣. ការដាំដុះ
យកកូន ឫគល់គូឆាយដាំរាក់ៗ ដោយដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែង២តឹក ។

៤. ការថែទាំ
- ស្រោចទឹកមួយថ្ងៃ២ដង ព្រឹក និងល្ងាច
- ជ្រុំគល់ ដកស្មៅ
- ការពាររោគបំផ្លាញ

៥. ការប្រមូលផល
ក្រោយពីដាំដុះបានរយៈពេល៣ទៅ៤ខែ យើងអាចប្រមូលផលបានហើយ ៕ 

 ពាក្យគន្លឹះ  កសិកម្មគូឆាយ

ព័ត៌មានផ្សេងទៀត