ក្រសួង​ធនធានទឹក​​អំពាវនាវ​បន្ត​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​​

13-10-2020 8:38 am 1105

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុ​អាកាស​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ដោយសា​ឥទ្ធិពល​នៃ​ព្យុះ​មួយចំនួន ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកដំណើរ​តាម​សមុទ្រ ឲ្យមាន​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់​លាយឡំ ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​១៦-២០ ខែតុលា ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត