អត្ថប្រយោជន៍​នៃ​ការពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​

12-10-2020 5:08 pm 113

​មនុស្ស​មួយចំនួន លុះត្រាតែ​ធ្លាក់ខ្លួន​ឈឺ ទើប​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជំងឺ ដែល​ពេលខ្លះ​វា​ស្ទើរតែ​ហួសពេល​នៅក្នុង​ការព្យាបាល​ទៅហើយ​។ ប៉ុន្តែ​ប្រសិនបើ​ពិនិត្យ​សុខភាព​ឲ្យបាន​ទៀងទាត់ អ្នកមាន​ឱកាស​អាច​ទប់ស្កាត់​ជំងឺ​នោះ​មិនឲ្យ​កើតឡើង និង​អាច​ព្យាបាល​ទាន់ពេលវេលា​។ ការចំណាយ​ពេលវេលា ដើម្បី​ពិនិត្យ​និង​តាមដាន​សុខភាព​ឲ្យបាន​ទៀងទាត់ អាច​ការពារ​យើង​ពី​ជំងឺ​មួយចំនួនធំ​។ លោក​វេជ្ជបណ្ឌិត​ឃ​ន ភារម្យ ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​គ្រួសារ​នៃ​រ៉ា​ហ្វា​គ្លីនិក ថា មិន​ថា​កូនក្មេង​ឬ​មនុស្ស​ធំ គួរតែ​ពិនិត្យ​និង​តាមដាន​សុខភាព​ឲ្យបាន​ទៀងទាត់ រៀងរាល់​មួយឆ្នាំ​ម្តង​ឬ​ពីរដង​ក្នុង​មួយឆ្នាំ បើទោះបីជា​មិន​ឈឺ​ជំងឺ​អ្វី​ក៏ដោយ​។ ដូច​ពាក្យ​មួយ​ឃ្លា​ថា «​ការពារ​ប្រសើរ​ជាង​ព្យាបាល​»​។​

​ដូច្នេះ តើ​ការពិនិត្យ​សុខភាព​ប្រចាំឆ្នាំ ផ្តល់​អត្ថប្រយោជន៍​ទូលំទូលាយ​យ៉ាងណាខ្លះ​? សូម​ស្តាប់​និង​ទស្សនា​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​វេជ្ជបណ្ឌិត​ឃ​ន ភារម្យ ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​គ្រួសារ​នៃ​រ៉ា​ហ្វា​គ្លីនិក​ តាមរយៈវីដេអូខាងលើដូចតទៅ​!

ព័ត៌មានផ្សេងទៀត