រដ្ឋាភិបាល​បកស្រាយ​រឿង​គ្រួសារ​មួយ​ថា​ជាប់គាំង​កណ្តាល​ទឹក​៤​ថ្ងៃ​និង​ខ្វះ​ស្បៀង​

12-10-2020 4:32 pm 4078

​បន្ទាប់​ពី​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ សុខ សឿ​ម បាន Comment តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា “​គ្រួសារ​គាត់​ជាប់គាំង​កណ្ដាល​ទឹក ៤​ថ្ងៃ​ហើយ ឥឡូវ​ប្រឈម​ខ្វះ​ស្បៀងអាហារ ជាពិសេស​គឺ​សុខភាព​កាន់តែ​ចុះខ្សោយ​ទៀត​” ទីតាំង​ចំណុច​មាត់​ស្ទឹង ក្រុម​៤ ភូមិ​ឈូក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បកស្រាយ​ថា សមត្ថកិច្ច​បាន​ចុះ​ទៅ​អញ្ជើញ​គាត់​មក​ទទួល​ជំនួយ​រងគ្រោះ ដោយសារ​ទឹកជំនន់​ដែរ ប៉ុន្តែ​បុគ្គល​រូប​នេះ​មិន​ព្រម​សហការ ហើយ​បែរជា​យក​ករណីនេះ​ផ្សព្វផ្សាយ​បំភ្លៃ​ការពិត​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានទទួល​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្ត​បាត់ដំបង​បញ្ជាក់ថា កងកម្លាំង​បញ្ជាការដ្ឋាន​ពិសេស កងទ័ពជើងគោក​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បាត់ដំបង ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ ចំណុះ​ខេត្ត​ដែល​មាន​កងកម្លាំង​ចំនួន ៣០០០​នាក់ បាន​ឈរជើង​គ្រប់​ចំណុច​ដែល​រងគ្រោះ ជា​ពិសេស​តំបន់​ហានិភ័យ​គ្រោះទឹកជំនន់​ក្នុង​កិច្ច​ជួយសង្គ្រោះ​៕

 ពាក្យគន្លឹះ  ទឹកជំនន់រដ្ឋាភិបាល

ព័ត៌មានផ្សេងទៀត