រដ្ឋាភិបាលចិនបានប្រគល់នូវកំណត់ទូតអំពី ជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍដែលមានទឹកប្រាក់ចំនួន ៩៥០លានយាន់ ស្មើនឹងប្រហែល១៤០លានដុល្លារអាមេរិកដល់កម្ពុជា។ នេះបើតាមការបញ្ជាក់នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងនៅថ្ងៃទី១២តុលានេះ។
គួរជម្រាបថា កំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជានេះ ធ្វើឡើងក្នុងជំនួបប្រជុំការងាររវាងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ជាមួយលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១១ តុលា ឆ្នាំ២០២០៕
ដោយ៖ យឺន សីហា