ក្រសួង​ធនធានទឹក​៖ ​ស្ថានភាព​ទឹក​ហក់​ឡើង​ខ្ពស់​នៅ​ទន្លេសេកុង ​សេ​សាន និង​ស្រែ​ពក​

12-10-2020 8:56 am 2217

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ស្ថានភាព​ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន ដែល​កន្លងមក​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប បាន​ឡើង​មួយកម្រិត​មកហើយ​នោះ និង​គួបផ្សំ​នៅ​យប់​ថ្ងៃនេះ ព្យុះ​ទី​១៥ ឈ្មោះ លីន​ហ្វា (LINFA) បាន និង​កំពុងមាន​ឥទ្ធិពល​មកលើ​តំបន់​ប៉ាក់​សេ​ប្រទេស​ឡាវ ដែល​ធ្វើឲ្យមាន​ភ្លៀងធ្លាក់​ច្រើន​។ ស្ថានភាព​បែបនេះ នឹង​បង្ក​ឲ្យ​៖

- ទឹក​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ជំនន់​

- រីឯ​ទឹក​ទន្លេមេគង្គ នៅ​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម នឹង​ហក់​ឡើង​បន្តិច តែ​ការ​ហក់​ឡើង​នេះ ស្ថិតនៅ​ទាប​ជាង​កម្រិត​កម្ពស់​ឲ្យមាន​ការប្រុងប្រយ័ត្ន​៕

 

ព័ត៌មានផ្សេងទៀត