ជប៉ុន​បញ្ជូន​នាវា​ទៅធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

10-10-2020 2:28 pm 655

​ក្រសួង​ការពារជាតិ​ជប៉ុន​និយាយថា កងកម្លាំង​ស្វ័យការពារ​ដែនសមុទ្រ​ជប៉ុន បានធ្វើ​សមយុទ្ធ​ប្រឆាំងនឹង​នាវាមុជទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃទី ៩ ខែតុលា ដោយបាន​ដាក់ពង្រាយ​នាវា​៣​គ្រឿង រួមមាន​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​មួយគ្រឿង និង​នាវាមុជទឹក​មួយគ្រឿង​ផងដែរ​។ ជប៉ុន​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត អំពី​ទីតាំង​ភូមិសាស្ត្រ​នៃ​សមយុទ្ធ​នេះ​ទេ គ្រាន់តែ​ឲ្យដឹងថា នាវា​ទាំង​៣​គ្រឿង​នឹង​ធ្វើដំណើរទៅដល់​ឆ្នេរ​Cam Ranh ប្រទេស​វៀតណាម​នៅ​ចុង​សប្តាហ៍​។ ក្រសួង​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា គោលបំណង​នៃ​សមយុទ្ធ​នេះ ដើម្បី​បង្កើន​សមត្ថភាព​យុទ្ធសាស្ត្រ​។​

​ចិន​បាន​ប្រតិកម្ម​ចំពោះ​ការធ្វើ​សមយុទ្ធ​របស់​ជប៉ុន នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​ត្រូវបាន​ចិន​ចិញ្ចឹមចិត្ត​ទាមទារ​យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ​ម្នាក់ឯង​។ ការ​សែត Global Times ដែល​គាំទ្រ​ដោយ​រដ្ឋ​ចិន​ថា ការធ្វើ​សមយុទ្ធ​យោធា​ញឹកញាប់​របស់​ជប៉ុន នៅ​សមុទ្រ​ចិន​ខាងត្បូង មិន​អំណោយផល​ដល់​សន្តិសុខ​និង​ស្ថិរភាព​នៃ​តំបន់ និង​ត្រូវបាន​ជំទាស់​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ប្រទេស​ចិន​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត