២៤​ម៉ោង​ឥណ្ឌា​​មាន​មនុស្ស​កូ​វីដ​-១៩​​ជាង​៧​ម៉ឺន​ករណី​

09-10-2020 5:57 pm 205

​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​ឥណ្ឌា​មាន​ករណី​ឆ្លង​ថ្មី​កូវី​ដ​-១៩​រហូតដល់​៧០,៤៩៦​ករណី ធ្វើឲ្យ​ចំនួន​ឆ្លងស​រុប​កើនឡើងដ​ល់​ជិត​៧​លាន​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃទី​០៩​តុលា​នេះ​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល​។ ចំណែក​ចំនួន​មនុស្ស​ស្លាប់​វិញ​កើនឡើង​៩៦៤​នាក់​បន្ថែម ធ្វើឲ្យ​ចំនួនមនុស្ស​ស្លាប់​សរុប​មានជាង​១០​ម៉ឺន​នាក់​។ បច្ចុប្បន្ន​ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ទី​ពីរ​ក្នុង​ពិភពលោក មាន​មនុស្ស​ឆ្លងកូវី​ដ​-១៩​ច្រើន​បំផុត​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​។ អាមេរិក​បច្ចុប្បន្ន​មាន​មនុស្ស​ឆ្លង​សរុប​ជាង​៧​លាន​៨​សែន​នាក់ ស្លាប់​ជាង​២១​ម៉ឺន​នាក់​។ ចំណែក​ប្រេ​ស៊ីលជាប់​លំដាប់​ទីបី​មាន​មនុស្ស​ឆ្លងស​រុបជាង​៥​លាន​នាក់ និង​ស្លាប់​ជ​ជិត​១៥​ម៉ឺន​នាក់​។ ចំណែក​រុស្ស៊ី​វិញ​មាន​មនុស្ស​ឆ្លង​សរុប​ជាង​១​លាន​២​សែន​នាក់ ស្លាប់​ជាង​២​ម៉ឺន​នាក់ ជា​ប្រទេស​ទី​បួន​មាន​មនុស្ស​ឆ្លងកូវី​ដ​-១៩​ច្រើនជាងគេ​។ 

​ក្រៅពីនេះ នៅមាន​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក ក៏​កំពុង​រងគ្រោះ​ដោយសារកូ​វីដ​-១៩ ហើយ​ប្រទេស​ខ្លះ​ក៏​កំពុង​ប្រឈម​ការឆ្លង​ច្រើន​ករណី​ឡើងវិញ ដែល​ធ្វើឲ្យ​វិធានការ​សុវត្ថិភាព និង​ការបិទ​ប្រទេស បិទ​តំបន់​បណ្ដោះអាសន្ន ត្រូវ​ចាប់ផ្ដើម​អនុវត្ដ​ឡើងវិញ​ផងដែរ​។ 

​គួរ​ជម្រាបជូន​ថា បើ​គិតពី​ចំនួន​មនុស្ស​ឆ្លងកូវី​ដ​-១៩​សរុប​ទូទាំង​ពិភពលោក កើនឡើង​ដល់​ជាង​៣៦​លាន​នាក់​ហើយ និង​ស្លាប់​សរុប​ជាង​១​លាន​នាក់​។ ក្នុងនោះ​ក៏មាន​ជាសះស្បើយ​ចំនួន​ជាង​២៧​លាន​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ជាង​៨​លាន​នាក់​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ឥណ្ឌាកូវីដ១៩

ព័ត៌មានផ្សេងទៀត