ឆេះ​គារ​​កម្ពស់​៣៣​ជាន់​​នៅ​កូរ៉េខាងត្បូងជាបឋម​​របួសស្រាល​​ជិត​៩០​នាក់​

09-10-2020 9:37 am 584
រូបភាពអគារក្នុងទីក្រុង​Ulsan​ប្រទេស​កូរ៉េខាងត្បូងកំពុងត្រូវភ្លើងឆេះ

​តាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​CNA​នា​ព្រឹក​ថ្ងៃទី​០៩​តុលា​នេះ​បានឲ្យដឹងថា មាន​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​អគារ​ជា​កន្លែង​ស្នាក់នៅ​(​អា​ផាត​មិន​)​មួយកន្លែង ស្ថិតក្នុង​ទីក្រុង​Ulsan​ប្រទេស​កូរ៉េខាងត្បូង​។ អគារ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មាន​កម្ពស់​៣៣​ជាន់ ហើយ​ពេលនេះ​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​អន្ដរាគមន៍ ខណៈ​អ្នកស្នាក់នៅ​លើ​នោះ​ត្រូវបាន​ជម្លៀសចេញ​ជា​បន្ដបន្ទាប់​។ ភ្លាមៗ​ពុំទាន់​មានការ​បញ្ជាក់ថា​មាន​មនុស្ស​ស្លាប់​ឬ​របួសធ្ងន់​ទេ ប៉ុន្ដែ​ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង​ឲ្យដឹងថា យ៉ាងហោចណាស់​មនុស្ស​៨៨​នាក់ កំពុង​សម្រាក​ព្យាបាល​ក្រោយ​រងរបួស​ស្រាល​និង​ឈ្លក់ផ្សែង​ពេល​ភ្លើង​ឆេះ​។ ពេលនេះ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត