ក្រសួង​ណែនាំ​ពី​ការបង្ការ​កូវី​ដ​១៩​ករណី​ពលរដ្ឋ​រៀបចំ​បុណ្យ​អុំទូក​តាម​ភូមិ​/​ឃុំ​

09-10-2020 9:33 am 240

​អនុវត្តន៍​តាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​០៨ ខែ​តុលា​នេះ បាន​ចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ស្តី​ពី​ការបង្ការ​ជំងឺ​កូវី​ដ​១៩ ក្នុងករណី​មាន​ការរៀបចំ​ពិធី​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​តាម​ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម​។​

​ក្រសួង​សុខាភិបាល​បញ្ជា​ក់ថា ថ្វី​ត្បិត​តែ​ឆ្នាំ​២០២០​នេះ កម្ពុជា​មិន​មាន​ប្រារព្ធ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ​ក៏​ដោយ ក៏​ប៉ុន្តែ​តាម​ការសង្កេត​ឃើញថា អាច​មាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ មាន​រៀបចំ​ការ​ប្រណាំងទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដោយ​ក្រុម​តូចៗ​របស់​គាត់​នៅ​តាម​ភូមិ​-​ឃុំ និង​នៅតាម​ទី​វត្ត​អា​រ៉ា​ម ឬ​នៅ​តាម​ផ្ទះសម្បែង ដែល​តម្រូវ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់ ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នក​រៀបចំ​ពិធី​នេះ ក្នុង​ការធានា​មិនឲ្យ​មាន​ការចម្លង​វីរុស​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​យើង​។ សូមអានលម្អិតលើសេចក្តីប្រកាសខាងក្រោម៖

ព័ត៌មានផ្សេងទៀត