អ្នក​ឆ្លងកូវី​ដ​-១៩​​ទូទាំង​ពិភពលោក​​កើន​ដល់​ជាង​៣៦​​លាន​នាក់​ហើយ​

07-10-2020 4:46 pm 311

​ចំនួន​មនុស្ស​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ពិភពលោក បាន​កើនឡើង​ដល់​ជាង​៣៦​លាន​នាក់​ហើយ និង​ស្លាប់​ជាង​១​លាន​នាក់ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​worldometers ជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូវី​ដ​-១៩​ប្រចាំថ្ងៃ​។ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​ក៏មាន​ជាសះស្បើយ​ផងដែរ គឺ​ជាជាង​២៧​លាន​នាក់​និង​កំពុង​សម្រាក​ព្យាបាល​សល់​ជិត​៨​លាន​នាក់​។ 

​ប្រទេស​ដែលមាន​មនុស្ស​ឆ្លង​ច្រើនជាងគេ​នៅតែ​សហរដ្ឋអាមេរិក​ដដែល ឆ្លង​ជាង​៧​លាន​៧​សែន​នាក់ ស្លាប់​ជាង​២១​ម៉ឺន​នាក់​។ ឥណ្ឌា​ឈរ​នៅ​លេខ​ពីរ​មាន​មនុស្ស​ឆ្លង​ជាង​៦​លាន​៧​សែន​នាក់ ស្លាប់​ជាង​១០​ម៉ឺន​នាក់ ប្រេ​ស៊ីល​លេខបី​ឆ្លង​ជិត​៥​លាន​នាក់ ស្លាប់​ជាង​១៤​ម៉ឺន​នាក់ រុស្ស៊ី​លេខ​បួន​ឆ្លង​ជាង​១​លាន​នាក់​ស្លាប់​ជាង​២​ម៉ឺន​នាក់​។ ក្រៅពីនេះ​នៅ​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក សុទ្ធតែ​រងគ្រោះ​ដោយសារកូ​វីដ​-១៩ ហើយ​ប្រទេស​ខ្លះ​កំពុង​ប្រឈម​ធ្ងន់ធ្ងរ​នូវ​ការឆ្លង​រាលដាល​កើនឡើង​វិញ​ខ្លាំង ដូចជា​បារាំង អេ​ស្ប៉ាញ អ៊ីរ៉ង់​ជាដើម​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ពិភពលោកកូវីដ១៩

ព័ត៌មានផ្សេងទៀត