លោក​បាយដិន​នឹងមិន​ចូលរួមការ​ជជែក​ដេញដោ​លឡើយ​បើ​លោក​ត្រាំ​មិនទាន់​ជា​

07-10-2020 3:44 pm 368

​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោកចូ បាយដិ​ននិយាយថា កម្មវិធី​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​ជុំ​ទី​២ មិនគួរ​ធ្វើ​ឡើយ បើ​លោក​ដូណាល់ ត្រាំ​បេក្ខជន​ប្រធានា ធិបតី មកពី​គណបក្ស​សាធារណរដ្ឋ នៅតែមាន​ជំងឺ​កូវី​ដ​១៩​នៅឡើយ​។ ការលើកឡើង​បែបនេះ ព្រោះតែ​បារម្ភ​ពី​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។ លោក​បាយ​ដិននិយាយ​នៅ​ថ្ងៃ​អង្គារថា "​ខ្ញុំ​គិតថា​ប្រសិនបើ​គាត់​នៅតែ​មានកូ​វីដ យើង​មិនគួរ​មាន​ការជជែក​វែកញែក​ទេ​"​។ "​ខ្ញុំ​គិតថា​យើង​ត្រូវតែ​អនុវត្តតាម​ការណែនាំ​យ៉ាង​តឹងរ៉ឹង មនុស្ស​ជាច្រើន​បាន​ឆ្លង​ជំងឺ​នេះ ហើយ​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​" ។​

​ទីប្រឹក្សា​យុទ្ធនាកា​រលោក​ត្រាំ បាន​ប្រាប់​សារព័ត៌មាន​BBC​ថា ប្រធានាធិបតី​មាន​សុទិដ្ឋិនិយម​ថា លោក​នឹង​អាច​ចូលរួម​ក្នុង​កម្មវិធី​ជជែក​ដេញដោល តាម​កញ្ចក់​ទូរទស្សន៍​ជុំ​ទី​២ ជាមួយ​គូប្រជែង​របស់​លោក​គឺ​លោកចូ បាយ​ដិនបាន​។ យ៉ាងណាក៏ដោយ អ្នកស្រី​Jenna Ellis​និយាយ​នៅក្នុង​កម្មវិធី BBC’s Today ថា ការសម្រេចចិត្ត​ចុងក្រោយ​នឹង​ត្រូវធ្វើឡើង បន្ទាប់ពី​មាន​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​នៅ​សេត​វិមាន​។ អ្នកស្រី​ក៏បាន​ឆ្លើយតប​ទៅ​លោកចូ បាយដិន​ដែរថា នៅក្នុង​ការជជែក​ដេញដោល​ជុំ​ទី​១​លោកចូ បាយដិន​ធ្វើ​មិន​បានល្អ​ទេ ដូច្នេះ​លោក​អាច​យក​បញ្ហា​លោក​ត្រាំ​មានកូ​វីដ​១៩ ជា​លេស ដើម្បី​គេចវេស​ពី​ការជជែក​ដេញដោល​។​

​លោក​ដូណាល់ ត្រាំ​បាន​ធ្វើតេស្ត​វិជ្ជ​មានកូ​វីដ​១៩ នៅ​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០២០(​ពេលវេលា​នៅ​អាមេរិក​) ប៉ុន្តែ​មិន​ច្បាស់​ថា​លោក​បាន​ឆ្លង​មេរោគ​នេះ ពី​ពេលណា​មក​នោះទេ​។ ក្រោយ​ដឹងថា​ឆ្លងកូវី​ដ​១៩ លោក​ត្រាំ​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ចំនួន​៣​ថ្ងៃ ហើយ​គ្រូពេទ្យ​អនុញ្ញាតឲ្យ​លោកបាន​ត្រឡប់​មកសេ​ត​វិ​មានវិញ​។ លោក​ត្រាំ​ផ្ទាល់​ក៏បាន​និយាយថា លោក​អាច​បន្ត​យុទ្ធនាការ​បោះឆ្នោត​បាន​។ តែ​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​សុខភាព​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក ថា​លោក​ត្រាំ គួរតែ​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១០ ថ្ងៃ​បន្ទាប់ពី​លេចចេញ​រោគសញ្ញា​ដំបូង​។ 

​សូម​ជម្រាបជូន​ថា ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ មុន​ការបោះឆ្នោត​មកដល់ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​គណបក្ស ត្រូវ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ជជែក​ដេញដោល បេក្ខជន​ប្រធានាធិបតី​ចំនួន​៣​លើក​។ លើកទីមួយ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​។ ដូច្នេះ នៅសល់​ចំនួន​២​លើ​កទៀត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៥​ខែតុលា និង​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត