លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា «បើចង់មានសន្តិភាពផ្លូវចិត្ត សូមកុំធ្វើខុសច្បាប់»។ ការលើកឡើងបែបនេះ គឺជាការឆ្លើយតបពាក់ព័ន្ធនឹងការអនុវត្តវិធានការច្បាប់កន្លងមកលើមនុស្សមួយចំនួន ដែលមានអ្នកខ្លះលើកឡើងថា កម្ពុជាអះអាងពីសន្តិភាព ប៉ុន្តែអសន្តិសុខផ្លូវចិត្ត។ ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «បើចង់មានសន្តិភាពផ្លូវចិត្ត សូមកុំធ្វើខុសច្បាប់»។ សូមស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចតទៅ៖
សំឡេង៖