​លោក​នាយករដ្ឋមន្ត្រី​​ប្រកាស​ផ្អាកដំឡើងប្រាក់ខែ​​ជូន​មន្ត្រីរាជការ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​​

07-10-2020 9:41 am 2441

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃទី​០៧ ខែតុលា​នេះ​ថា ប្រាក់បៀវត្ស​មន្ដ្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សម្រាប់​ឆ្នាំ​២០២១​នឹងមិន​ដំឡើង​នោះទេ​គឺ​រក្សាទុក​នៅ​ដដែល​។ មូលហេតុ​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ ក្រោយ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវី​ដ​-១៩​។ ជាមួយគ្នានេះ​លោក​នាយករដ្ឋមន្ត្រី ក៏បាន​សុំ​អធ្យាស្រ័យ​ចំពោះ​មន្ត្រីរាជការ​ទាំងអស់​ផងដែរ ដែល​មិនបាន​ដំឡើង​ប្រាក់ខែ​ជូន ប៉ុន្ដែ​ប្រាក់ឧបត្ថម្ភ​សម្រាប់​ចូលឆ្នាំ​និង​ភ្ជុំ​គឺ​ទុក​នៅ​ដដែល​។ អ្វីដែល​យកចិត្ដទុកដាក់ គឺ​រាជរដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់បៀវត្ស​ដល់​និវត្ដជន និង​អតីតយុទ្ធជន​ដែល​ចូលនិវត្ដ​មុន​...

​សំឡេង​លោក​ហ៊ុន សែន​៖

​គួរ​បញ្ជាក់ថា ការលើកឡើង​បែបនេះ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន គឺ​នៅក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ដ​ខ្នាត​យក្ស “​ព្រី​នស៍ ម៉ាណ័រ​” ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត