កូវី​ដ​-១៩​​៖​គ្មាន​ករណី​ឆ្លង​ថ្មី និង​ពុំមាន​អ្នក​ជាសះស្បើយ​ដូចគ្នា​​​​

07-10-2020 8:32 am 157

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់ថា នៅថ្ងៃនេះ​ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​៤​នាក់​ដដែល​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩ ទាំងអស់​ចំនួន​២៨០​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​២៧៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៤​នាក់​៕ (​ដោយ​៖ វណ្ណ យ៉ា​រី​)

ព័ត៌មានផ្សេងទៀត