លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី០៦ ខែតុលានេះ បានមានប្រសាសន៍ថា លោកបានធ្វើនៅកំហុសអចេតនាមួយ ជាមួយអង្គព្រះមហាក្សត្រ ខណៈពេលដង្ហែព្រះអង្គយាងទៅប្រទេសចិន។
ប្រមុខរដ្ឋាភិបាល មានប្រសាសន៍យ៉ាងដូច្នេះថា៖ ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ៕