ព្រះមហាក្សត្រ ​និង​សម្តេចម៉ែ ​នឹង​យាង​ទៅពិនិត្យ​ព្រះ​សុខភាព​នៅ​រដ្ឋធានី​ប៉េកាំង​​

05-10-2020 3:41 pm 331

​ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះមហាក្សត្រ​កម្ពុជា​និង​សម្តេចម៉ែ មុនិនាថ សីហនុ ព្រះ​មហាវររាជមាតា​ជាតិខ្មែរ នឹង​យាង​ទៅពិនិត្យ​ព្រះ​សុខភាព នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​។​

​ក្នុង​ការយាង​ទៅពិនិត្យ​ព្រះរាជសុខភាព​របស់​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង និង​សម្តេចម៉ែ នឹងមាន​ការយាង​អមដោយ ថ្នាក់ដឹកនាំ​កំពូល​របស់​ស្ថាប័ន​សំខាន់ៗ​របស់​ជាតិ​មាន លោកនាយក​រដ្ឋ​ន្ត្រី ហ៊ុន សែន​, លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក​ហេង សំរិន ប្រធានរដ្ឋសភា រួមទាំង​មន្ត្រី​មួយចំនួនទៀត​ផងដែរ​៕ 


ព័ត៌មានផ្សេងទៀត