លោក​ត្រាំ​ចេញមក​ស្វាគមន៍​អ្នកគាំទ្រ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​

05-10-2020 9:20 am 510
លោកដូណាល់ ត្រាំនៅក្នុងរថយន្តពេលចេញមកជួបអ្នកគាំទ្រ

នៅថ្ងៃទី៤ខែតុលាឆ្នាំ២០២០ ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានធ្វើឲ្យ​អ្នកគាំទ្រ​មាន​ការផ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​លោក​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ មក​ស្វាគមន៍​អ្នកគាំទ្រ​រូបលោក ​នៅ​ខាងក្រៅ​មន្ទីរពេទ្យយោធាWalter Reed ដែល​លោក​ទទួល​ការព្យាបាល​ជំងឺ​កូវី​ដ​១៩​។ លោក​ត្រាំ​មិនបាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកគាំទ្រ​ឲ្យបាន​ជិតស្និ​ទ្ធ​ទេ​។ ពោល ប្រធានាធិបតី​ដែល​កំពុង​តែមាន​ជំងឺ​កូវី​ដ​១៩ បាន​ចំណាយពេល​ខ្លី ជិះ​រថយន្ត​ពណ៌​ខ្មៅ ឆ្លងកាត់​ហ្វូង​អ្នកគាំទ្រ​ដែល​ឈរ​នៅ​អម​សងខាង​ផ្លូវ ហើយ​បាន​លើកដៃ​រា​ដាក់​ពួកគេ ជាមួយ​ឯកសណ្ឋាន​ធ្វើការ​និង​ពាក់​ម៉ាស់៕​

ព័ត៌មានផ្សេងទៀត