រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​​ថ្មី​ចំនួន​២​នាក់​ថែមទៀត ជា​ករណី​នាំចូល​​

05-10-2020 8:26 am 373

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដី​ជូន​ព័ត៌មាន បញ្ជាក់​ពី​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី​ចំនួន​០២​នាក់​ថែមទៀត ដែលជា​ករណី​នាំចូល​។ ដោយ វណ្ណ យ៉ា​រី​
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានបញ្ជាក់ ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ថ្មី​នោះ មាន​បុរស​ជនជាតិ​បារាំង អាយុ​២៧​ឆ្នាំ និង​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ​៣៤​ឆ្នាំ ដែល​ពួកគេ​ត្រូវបាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួចរាល់​ហើយ​។​

​ករណី​វិជ្ជមាន​លើ​បុរស​ជនជាតិ​បារាំង អាយុ​២៧​ឆ្នាំនេះ​មាន​អាសយដ្ឋាន​ស្នាក់នៅ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​បារាំង ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី តាម​ជើងហោះហើរ​មកដល់​កម្ពុ​ជា នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០ សម្រាក​រង់ចាំ​លទ្ធផល​តេស្ត​លើក​ទី​១ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​០២​យប់​។ បន្ទាប់មក​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ គាត់​បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​រថយន្ត Larryta Minibus នៅវេលា​ម៉ោង​១៨:៣០​នាទី​ល្ងាច ទៅកាន់​អាសយដ្ឋាន​ខាងលើ​នៅ​ខេត្តសៀមរាប ក្រោយពី​ធ្វើតេស្ត​លើក​ទី​០១ ទ​ទួ ល​បាន​លទ្ធផល អវិជ្ជមាន​វីរុស​កូវី​ដ​-១៩​។​

​រថយន្ត​នេះ​ជិះ​មាន​គ្នា​០៤​នាក់ (​បុរស​ជនជាតិ​បារាំង​ខាងលើ អ្នកដំណើរ​០២​នាក់ និង​អ្នកបើកបរ​) ហើ យ​បុរស​ជនជាតិ​បារាំង​នេះ ជិះ​នៅ​កៅអី​ខាងក្រោយ​គេ​បង្អស់ ព្រមទាំង​បាន​ពាក់​ម៉ាស់​ជាប់​រហូត​ផងដែរ​។ ពេលទៅដល់​ផ្ទះ គាត់​បាន​បន្តធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅផ្ទះ​របស់គាត់​នៅ​ខេត្តសៀមរាប ហើយ​នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡីស័​ក​របស់គាត់ ដែល​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ គាត់​ត្រូវ បាន​ធ្វើតេស្ត​ឡើងវិញ ដោយបាន​ទទួលលទ្ធផល​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ពី​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ហើយ​វត្ថុ​សំណាក​របស់គាត់​ត្រូវបាន​បញ្ជូន មក​ធ្វើ​ការវិភាគ​បញ្ជាក់បន្ថែម​នៅ​ភ្នំពេញ ដែល​ល ទ្ធ​ផល​ទទួលបាន​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២០ បានបង្ហាញ​បញ្ជាក់ថា វិជ្ជ​មានកូ​វីដ​-១៩​។ បច្ចុ ប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប តាំងពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០០​។​

​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើនេះ សរុប​មាន​ចំនួន​៩៨​នាក់ (​ក្នុ ង​ចំនួន​នេះ មាន​បុរស​ជនជាតិ​បារាំង​ខាងលើ​នេះដែរ​) ដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល បានធ្វើ​ការស្រាវជ្រាវរ​ក និង​បាន​យក​វត្ថុ​សំណាករ​បស់​អ្នកដំណើរ តាម​ជើងហោះហើរ​ជាមួយ​អ្នកជំងឺ​នេះ បាន​ចំនួន​៥០%​ហើយ លទ្ធផល​តេស្ត​អ្នក​ទាំងអស់នេះ គឺ​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩​។​

​ចំណែកឯ ករណី​វិជ្ជមាន​លើ​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ​៣៤​ឆ្នាំ ស្ត្រី​រូបនេះ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ ពី​ប្រទេស​ឥណ្ឌា (​ទីក្រុង​ដេលី​) តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​។ ក្រោយពី​ធ្វើតេស្ត​លើក​ទី​០១ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ គាត់​បាន​បន្តធ្វើ​ចត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​នៅក្នុង សណ្ឋាគារ​ខាងលើនេះ ហើយ​កូន​គាត់​០  ២​នាក់ ក៏​ត្រូវបាន​គាត់​ដាក់​ឱ្យនៅ​បន្ទប់​ដាច់ដោយឡែក​ពី​គាត់​ដែរ ហើយ នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡីស័​ក​របស់គាត់ គឺ​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ វត្ថុ​សំណាក​របស់គាត់​ត្រូវបាន យកទៅ​ធ្វើតេស្ត​ឡើងវិញ ក៏​បានបង្ហាញ​លទ្ធផល វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​សរុប​មាន​ចំនួន ៨៤​នាក់ (​ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​ឥណ្ឌា​ខាងលើ​នេះដែរ​)​។ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល នឹង​បន្ត​ការស្រាវជ្រាវ រក​អ្នក​ប៉ះពាល់​ជា​បន្តទៀត ហើយ​ក្រសួង នឹង​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ ប្រសិនបើ​មាន​អ្នកណាម្នាក់ ត្រូវបាន​រកឃើញថា វិជ្ជមាន​វីរុស​កូវី​ដ​-១៩​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​មាន​រក​ឃើញ​ករណី​ឆ្លងកូវី​ដ​-១៩ ចំនួន​សរុប ២៨០​នាក់ (​ស្ត្រី ៥៦​នាក់ និង​បុរស ២២៤​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៧៥​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន​០៥​នាក់​៕(​ដោយ​៖​វណ្ណ យ៉ា​រី​)


ព័ត៌មានផ្សេងទៀត