គណបក្សថ្មីមួយទៀតឈ្មោះថា គណបក្សឯកភាពជាតិខ្មែរដែលមានលោកនៅ សំអាតជាប្រធានគណបក្សត្រូវបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
យោងតាមប្រកាសស្ដីពី”ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ”ដែលចុះហត្ថលេខាដោយលោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ត្រូវបានចុះឈ្មោះគណបក្សឯកភាពជាតិខ្មែរសរសេរអក្សរកាត់ថា(គ.ឯ.ជ.ខ) ដែលមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខA086 ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆាំង ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
ប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដដែល បានសរសេរបញ្ជាក់ថា”គណបក្សឯកភាពជាតិខ្មែរ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕ ដោយ៖ឃួន សុភ័ក្រ