កូវី​ដ​-១៩៖​​គ្មាន​ករណី​ឆ្លង​ថ្មី ​និង​គ្មាន​អ្នក​ជាសះស្បើយ​ទេ​​

03-10-2020 8:13 am 186

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់ថា នៅថ្ងៃនេះ​ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​៣​នាក់​ដដែល​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៣ ខែតុលា​នេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប​២៧៨​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន​២៧៥​នាក់ និង​អ្នក​កំពុង​ស ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ​ចំនួន​០១​នាក់ មន្ទីរពេទ្យ​ខេត្តសៀមរាប ចំនួន​០១​នាក់ និង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង ចំនួន​០១​នាក់​៕


ព័ត៌មានផ្សេងទៀត