ទីផ្សារ​ភាគហ៊ុន​​អាមេរិក​ធ្លាក់ចុះ​​បន្ទាប់ពី​លោក​ត្រាំ​​ឆ្លងកូវី​ដ​-១៩

02-10-2020 1:22 pm 310
ផ្សារភាគហ៊ុនអាមេរិកមួយចំនួនកំពុងធ្លាក់ចុះក្រោយលោកត្រាំឆ្លងកូវីដ

​បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានប្រកាសថា​លោក​និង​ភរិយា​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ បញ្ហា​នេះ​បាន​រីក​រាលដាល​ទៅ​ប៉ះពាល់​ដល់ទី​ផ្សារភាគហ៊ុន​អាមេរិក​។ ទី​ផ្សារភាគហ៊ុន​អាមេរិក​បានប្រកាស​ពី​ការធ្លាក់ចុះ គឺ​Dow(INDU)​បាន​ធ្លាក់ចុះ​៤៣៩​ពិន្ទុ​ឬ​ស្មើនឹង​១៦​ភាគរយ​។ ចំណែកឯ S&P 500 (SPX) ធ្លាក់ចុះ​២​ភាគរយ និង​Nasdaq(COMP)​ធ្លាក់ចុះ​១.៨​ភាគរយ​។ ទីផ្សារ​ភាគហ៊ុន​នៅ​អាមេរិក​ក៏បាន​ធ្លាក់ចុះ​ផងដែរ តាំងពី​មាន​ព័ត៌មាន​ថា​ជំនួយការ​របស់លោក​ត្រាំ​អ្នកស្រី​Hope Hicks ធ្វើតេស្ដ​វិជ្ជ​មានកូ​វីដ​-១៩​មុន​លោក​ត្រាំ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត