លោក​ត្រាំ​និង​ជំទាវ​ទីមួយ​ធ្វើតេស្ត​វិជ្ជ​មានកូ​វីដ​១៩

02-10-2020 12:20 pm 434

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បញ្ជាក់ថា លោក​និង​ជំទាវ​ទីមួយ​Melania Trump បាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩ ក្រោយ​ជំនួយការ​របស់លោក​ម្នាក់ គឺ​លោកស្រី​Hope Hicks ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ-​១៩​។ នេះ​បើតាម​លោក​ត្រាំ​បញ្ជាក់​នៅតាម​បណ្តាញ​ធ្វី​ត​ទ័​រ​ផ្លូវការ​របស់លោក​។ លោក​ត្រាំដែលមានវ័យ៧៤ឆ្នាំ​និង​ជំទាវ​ទីមួយ​ដែលមានវ័យ៥០ឆ្នាំ បានចាប់ផ្តើម​ធ្វើ​ចត្តា​ឡីស័​ក​ តាំងពីមុនចេញលទ្ធផលនៃការធ្វើតេស្តមកម៉្លេះ​។​ ពោលក្រោយពីដឹងថា ជំនួយការរបស់លោកវិជ្ជមានវីរុសកូវីដ-១៩ លោកត្រាំនិងភរិយាសម្រេចនាំគ្នាធ្វើចត្តាឡីស័កតែម្តង។

លោក​ត្រាំ ភាគច្រើន​មើលស្រាល​វីរុស​កូវី​ដ​-១៩ ដោយ​មិន​ព្រម​ពាក់​ម៉ាស់​ទេ ហើយក៏​មិន​រក្សា​គម្លាត​ឲ្យបាន​ត្រឹមត្រូ​វឡើយ ពេល​កំពុង​ស្ថិតនៅ​ជាមួយ​ជំនួយការ​របស់លោក ឬ​ក្នុងជំនួប​ផ្សេងៗ​។ សេត​វិមាន​វិញ ក៏​មិន​ធ្វេសប្រហែស​ដែរ ដោយបាន​ធ្វើតេស្ត​ជំនួយការ​និង​អ្នក​ផ្សេងទៀត ដែល​ធ្វើ​ការជាប់​ជាប្រចាំ​ជាមួយ​លោក​ត្រាំ ជា​រៀងរាល់ថ្ងៃ តែ​នៅ​មិនអាច​ការពារ​វីរុស​នេះ មិនឲ្យ​ឆ្លងទៅ​លោកត្រាំ​បាន​ដដែល​។​

​ការប្រកាស​ពី​ការ​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩ បន្ទាប់ពី​លោកស្រី​Hope Hicks​ជា​ជំនួយការ​កំពូល​ម្នាក់​របស់លោក​ត្រាំ បាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ-​១៩​មុន​លោក​ត្រាំ​បន្តិច​ប៉ុណ្ណោះ​។ ជំនួយកា​រវ័យ​៣២​ឆ្នាំ​រូបនេះ បាន​ដើរ​តាម​លោក​ត្រាំ​ជាប់​រហូត​។ កាលពី​ថ្ងៃ​អង្គារ​លោកស្រី​មិនបាន​ពាក់​ម៉ាស់​ទេ នៅពេល​អមដំណើរ​លោក​ត្រាំ តាម​យន្តហោះ Air Force One ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជជែក​ដេញដោល នៅ​ទូរទស្សន៍​នៅ​រដ្ឋ​Ohio ហើយ​ថ្ងៃ​បន្ទាប់​លោកស្រី​នៅតែ​បំពេញការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ត្រាំ រួមទាំង​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Minnesota ផងដែរ​។ លោកស្រី​Hope Hicks បានបង្ហាញ​រោគសញ្ញា​នៃ​ជំងឺ​កូវី​ដ​-១៩ ហើយ​ត្រូវបាន​គេ​ដាក់​នៅ​ដាច់ដោយឡែក​នៅក្នុង​យន្តហោះ Air Force One នៅពេល​ធ្វើដំណើរ​ត្រឡប់មក​ពី​រដ្ឋ Minnesota​វិញ​។ ដូច​ការសង្ស័យ ជំនួយការ​ប្រធានាធិបតី​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត