បុរសៗ​ឧស្សាហ៌​ទទួល​ទានអាហា​រ​ទាំងនេះ អាច​ប្រឈម​នឹង​ការ​អត់​កូន​

01-10-2020 6:19 pm 295

​បច្ចុប្បន្ននេះ មាន​មនុស្ស​ជាច្រើន​ណាស់​ដែល​ទទួលរ​ង​គ្រោះ​ដោយសារតែ​បញ្ហា​ផ្លូវភេទ ធ្វើឲ្យ​ពួកគេ បាត់បង់​នូវ​ភាព​រីករាយ ក៏ដូចជា​ប្រឈម​នឹង​ការ​អត់​កូន​ផងដែរ​។ មូលហេតុ​ដ៏​សំខាន់ ដែល​បង្កឲ្យមាន បញ្ហា​នេះ​កើតឡើង គឺ​ទម្លាប់​ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​មិនល្អ​។ បើ​យោងតាម​អ្នកជំនាញ​ប្រទេស ចិន បាន​បង្ហាញថា មាន​អាហារ​៣​ប្រភេទ ធ្វើឲ្យ​ប្រុសៗ​ប្រឈម​នឹង​ការ​អត់​កូន ប្រសិនបើ​ទទួលទាន​ញឹកញាប់​។​ ក្រុមអាហារទាំងនោះមានដូចជា៖

​បរិភោគ​អាហារ​ដែល​សម្បូរ​ខ្លាញ់​ឬ​ប្រេង​

 ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រេង​ឬ​ខ្លាញ់​ច្រើនពេក មិន​ត្រឹមតែ​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ថយចុះ​នោះទេ សូម្បីតែ​ចំនួន​មេ​ជីវិត​ឈ្មោល​ក៏​ថយចុះ​ដែរ​។ នេះ​ជា​មូលហេតុ ដែល​អ្នក​គួរតែ​ព្យាយាម​កាត់បន្ថយ​ប្រភេទ​អាហារ​ដែល​សម្បូរ​ខ្លាញ់ ឬ​ប្រេង ព្រោះ​វា​ក៏​អាច​បង្កឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ង​រដល់​សុខភាព​ដែរ​។​

បរិ​ភាគ​អាហារ​ខ្វះ​អាហារូបត្ថម្ភ​ឬ​សារធាតុចិញ្ចឹម​

​កា​សិក្សា​ជាច្រើន​បាន​បង្ហាញថា ខ្វះ​អាហារូបត្ថម្ភ ឬ​សារធាតុចិញ្ចឹម ជា​បុព្វហេតុ​ចម្បង ដែល​បណ្តោ​ល ឲ្យ​បុរស​គ្មាន​កូន​ដែរ​។ ការ​ពិសា​ធន៍​ទៅលើ​សត្វ​បាន​បង្ហាញថា កង្វះ​អាហារូបត្ថម្ភ អាច​កាត់បន្ថយ បរិមាណ​ទឹកកាម និង​កម្រិត Fructose ហើយ​ប្រសិនបើ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ នាំឲ្យ​ប៉ះពាល់​ដល់ ការផលិត​និង​អភិវឌ្ឍ​មេ​ជីវិត​ឈ្មោល​។​ ​ហេតុនេះ អ្នក​គួរតែ​ព្យាយាម​ទទួលទាន​អាហារ ដែល​សម្បូរ​សារធាតុចិញ្ចឹម ឲ្យបាន​ច្រើន​គ្រប់គ្រាន់ ដើម្បី​បង្កើន​សុខភាព​ផ្លូវភេទ និង​សុខភាព​រាងកាយ​ទាំងមូល​។​

​បរិភោគ​អាហារ​មាន​ផ្ទុក​ជាតិគីមី​

​ការ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​ជាតិគីមី ដូចជា​បន្លែ​ផ្លែឈើ​មាន​ជាប់​ជាតិ​ថ្នាំ​សម្លាប់​សត្វល្អិត ជា​កត្តា សំខាន់ ដែល​បង្កឲ្យមាន​ផលប៉ះពាល់​ដល់​ការផ​លិត និង​ការអភិវឌ្ឍ​នៃ​មេ​ជីវិត​ឈ្មោល ហើយ​ចុងក្រោយ បុរស​នឹង​ជួប​បញ្ហា​អត់​កូន​។​ ​

នៅក្នុង​ថ្នាំ​សម្លាប់​សត្វល្អិត មាន​ផ្ទុក​សារធាតុ​លោហ​:​ធាតុ​ធ្ងន់ ដូចជា ស្ពាន់ធ័​រ ម៉ង់​កាណែ​ស អាលុ​មី​ញ៉ូម ដែល​រារាំង​ដល់​ការលូតលាស់​នៃ​មេ​ជីវិត​ឈ្មោល​៕

ព័ត៌មានផ្សេងទៀត