មេ​ពន្ធដារ​៖ ពន្ធលើប្រាក់ចំណេញ​លក់​ផ្ទះ​ដីធ្លី​មិនមែន​ជា​ការ​សង្កត់​.​ក​រាស្ត្រ​ទេ​

01-10-2020 3:51 pm 1668

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​០១ ខែ​តុលា​នេះ បាន​គូសបញ្ជាក់ថា ពន្ធ​លើ​ចំណេញ​មូលធន មិនមែន​បង្កើត​សម្រាប់​សង្កត់​.​ក រាស្ត្រ​ទេ តែ​ផ្ទុយទៅវិញ​ពន្ធ​នេះ​នឹង​ជួយ​ពលរដ្ឋ​ក្រីក្រ​។​

​លោក​បាន​សង្កត់ធ្ងន់ថា ពន្ធ​នេះ ជា​ពន្ធ​ចំណេញ​មូលធន មានន័យ​ថា បើសិន​ជា​ប្រជាពលរដ្ឋ លក់​បាន​ចំណេញ​ទើប​ត្រូវ​បង់ តែ​បើ​សិន​លក់​ខាត មិន​មាន​ការបង់​នោះទេ ដូច្នេះ​ពន្ធ​នេះ ដាក់​មក​មិនមែន​សម្រាប់​សង្កត់​.​ក រាស្ត្រ​ទេ គឺ​ដើម្បី​យកពន្ធ​ពី​អ្នក​ចំណេញ យកទៅជួយ​រាស្ដ្រ ដែល​ក្រីក្រ​។​

​គួរបញ្ជាក់​ថា បើ​តាម​ការប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បានឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១ តទៅ ការលក់​ផ្ទះ ដីធ្លី នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធលើប្រាក់ចំណេញ​ចំនួន​២០%​។ ការណ៍​នេះ​ត្រូវបាន​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​នៅ​កម្ពុជា​សម្ដែង​ការស្វាគមន៍ ប៉ុន្តែ​អ្នក​ដែល​រកស៊ី​ខាង​ផ្នែក​អចលនទ្រព្យ​វិញ​បាន​សម្ដែង​ការ​ត្អូញត្អែរ ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩៕

​ដោយ​៖ សៅ វិសាល​

 ពាក្យគន្លឹះ  ពន្ធមូលធនពន្ធដារ

ព័ត៌មានផ្សេងទៀត