ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចាប់ផ្ដើមនៅថ្ងៃនេះ

01-10-2020 3:14 pm 286

នៅថ្ងៃទី១ ខែតុលានេះគឺជាថ្ងៃដំបូងនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ដោយប្រជាព​លរដ្ឋអាចទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួននៅទូទាំងប្រទេ​សកម្ពុជា។ លោកបណ្ឌិតហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគ.ជ.បបានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុ​ប្បន្នភាពប្រកបដោយសុវត្ថិភាព។

សូមជម្រាប ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ គ.ជ.បសង្ឃឹមថាប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងបានយល់ពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយនឹងនាំគ្នាទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។  

ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកឃួន សុភ័ក្រ ជាមួយលោកបណ្ឌិតហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគ.ជ.ប នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ!

សំឡេង៖

 

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត