ករណី​ឆ្លងកូវី​ដ​១៩​នៅ​ឥណ្ឌា​កើន​ដល់​ជាង​៦​លាន​នាក់​

01-10-2020 2:35 pm 151

​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ឥណ្ឌា​រកឃើញ​ករណី​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩​ចំនួន ៨៦, ៨២១​នាក់ ដូច្នេះ​នាំឲ្យ​ករណី​ឆ្លង​សរុប កើនឡើង​ដល់​ជាង​៦​លាន​៣​សែន​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០២០​។ នេះ​បើ​យោងទៅតាម​របាយការណ៍ របស់​ក្រសួងសុខាភិបាល​ឥណ្ឌា​។ ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​បញ្ជាក់ថា ករណី​ស្លាប់​ដោយសារតែ​កូវី​ដ​-១៩ បាន​កើនឡើង​ដល់​ជាង​៩៨,០០០​នាក់ ហើយ​ក្នុងចំណោម​ករណី​ឆ្លង មាន​ព្យាបាល​ជាសះស្បើយ​ជាង​៥​លាន​នាក់​ហើយ​។​

​កំណើន​ករណី​ឆ្លង​នេះ នៅពេលដែល​ប្រទេស​ឥណ្ឌា បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​វិធានការ​ទប់ស្កាត់ ការឆ្លង​រាលដាល​បន្ថែមទៀត ដើម្បី​ទប់​ទល់នឹង​ផលប៉ះពាល់ សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​អនុញ្ញាតឲ្យ​រដ្ឋនា​នា​មួយចំនួន បើក​សាលារៀន​និង​រោងភាពយន្ត​ឡើងវិញ​កាលពី​ថ្ងៃ​ពុធ ហើយ​រដ្ឋ​ដែលមាន​ជាងគេ​គឺ​រដ្ឋ Maharashtra ក៏​អនុញ្ញាតឲ្យ​បើក ដំណើរ​ការបារ​និង​ភោជណី​ដ្ឋា​ន​ឡើងវិញ យ៉ាង​ពេញលេញ​ផងដែរ​។​

​ឥណ្ឌា​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​អាមេរិក ដែលមាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ច្រើនជាងគេ​បំផុត បើ​ធៀប នឹង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ អាមេរិក​មាន​ករណី​ឆ្លង​កើនឡើង​ដល់​ជិត​៧​លាន​កន្លះ ស្លាប់​ជាង​២១​ម៉ឺន​នាក់ និង​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ជាង​៤​លាន​៧​សែន​នាក់​។ សរុប​ការឆ្លង​វីរុស​កូវី​ដ​-១៩​នៅ​ទូទាំង​ពិភពលោក កើនឡើង​ដល់​ជាង​៣៤​លាន​នាក់ នៅ​ក្នុងនោះ ស្លាប់​ជាង​១​លាន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​២៥​លាន​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ឥណ្ឌាកូវីដ១៩

ព័ត៌មានផ្សេងទៀត