គជប៖​LDPប្រើសម្តីអសីលធម៌​និងចោទ​ប្រកាន់​ដោយ​គ្មានមូលដ្ឋាន​​

01-10-2020 10:09 am 479

​ក្រុម​ប្រតិកម្ម​ព័ត៌មាន គ​.​ជ​.​ប បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មក​លើ​មន្ត្រី​គជប និង​ការប្រើប្រាស់​ពាក្យពេចន៍​អសីលធម៌ នៅ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា និង​ការផ្សាយ​ផ្ទាល់​រយៈពេល​ប្រមាណ​ជា ៣​ម៉ោង របស់ LDP តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក (Facebook) របស់ខ្លួន “League for Democracy Party” នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​។ 

​ក្រុម​ប្រតិកម្ម​ព័ត៌មាន គ​.​ជ​.​ប បានឲ្យដឹងថា ការនិយាយ​សម្ដី​អសុរោះ​របស់​តំណាង​គណបក្ស LDP ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រទេសជាតិ និង គ​.​ជ​.​ប ដែល​ជា​ស្ថាប័ន​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ដែល​នាំឲ្យ​មាន​ការភាន់ច្រឡំ​បាត់​ទំនុ​ក​ចិត្តលើ​ការបោះឆ្នោត ដូច​មានចែង​ក្នុង​មាត្រា ១៤២ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​ច​.​ប​.​ត​.​រ​)៕

 ពាក្យគន្លឹះ  គជបLDP

ព័ត៌មានផ្សេងទៀត