EDC​ ​ប្រកាស​ផ្តាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​០៤​តុលា​​

01-10-2020 8:51 am 280

​អគ្គិសនី​កម្ពុជា (EDC) បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការអនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​នានា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ នៅ​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២០ ដែល​ត្រូវ​ផ្អាក​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី នៅ តំបន់​មួយចំនួន​ទៅតាម​ពេលវេលា និង​ទីកន្លែង​ដូច​សេចក្តីជូនដំណឹង​លម្អិត​ខាងក្រោម​។​

​ទោះជា​មាន​ការខិតខំ​ថែរក្សា មិន​ឲ្យមាន​ការប៉ះពាល់ ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ធំដុំ ប៉ុន្តែ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តំបន់​ខាងលើ អាច​នឹងមាន​ការរអាក់រអួល​ខ្លះៗ​ជៀស​មិន​ផុត ដែល​ស្នើសុំ​អភ័យទោស​ទុកជាមុន​៕


 ពាក្យគន្លឹះ  EDC​​អគ្គិសនី​

ព័ត៌មានផ្សេងទៀត