កូវី​ដ​-១៩​៖​កម្ពុជា​នៅតែ​គ្មាន​ករណី​ឆ្លង​ថ្មី​ និង​ពុំមាន​អ្នក​ជាសះស្បើយ​

01-10-2020 7:44 am 165

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់ថា នៅថ្ងៃនេះ ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​២​នាក់​ដដែល​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០១ ខែតុលា​នេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប​២៧៧​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៧៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ​ចំនួន​០១​នាក់ និង​មន្ទីរពេទ្យ​ខេត្តសៀមរាប​ចំនួន​០១​នាក់​៕


ព័ត៌មានផ្សេងទៀត