បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្លែងបន្លំ​ខ្លួន​ជា​សមត្ថកិច្ច​នគរបាល​ទៅ​តុលាការ​

30-09-2020 3:22 pm 1423

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវ​ការឲ្យដឹងថា ជនសង្ស័យ​ម្នាក់ ដែល​បាន​ក្លែងបន្លំ​ធ្វើ​ជា​សមត្ថកិច្ច​នគរបាល​ជាតិ ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​២៥៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ 

​គួរបញ្ជាក់​ថា​ជនសង្ស័យ​ដែល​បាន​ក្លែងបន្លំ​ធ្វើ​ជា​សមត្ថកិច្ច​នគរបាល​ជាតិ​មាន​ឈ្មោះ​ប៉ាង កាក់ទិ​ការ​(​សម្បត្តិ ស​ក្កដា​)​ហៅ​ឆាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​។ ជនសង្ស័យ​នេះដែរ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០២០​នេះ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដោយ​ចោទប្រកាន់​ពីបទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀកបំពាក់​ជាអាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណ​:(​ស្លៀក​សម្លៀក​បំពាក់​ឯក​សណ្ឋាន​នគរបាលជាតិ​និង​កងរាជអាវុធហត្ថ​)​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​តាំងពី​ឆ្នាំ​២០១៩​រហូតមក​ទល់​បច្ចុប្បន្ន​។ 

​តាម​ការស្រាវជ្រាវ​របស់​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវរ​ក​ឃើញថា មាន​ជនសង្ស័យ​ម្នាក់​បាន​បង្កើត​គណនី​ហ្វ៊េ​សបុក​ក្លែងក្លាយ​មួយ និង​បាន​ដាក់ឈ្មោះថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ​រួចមក ក្រុម​ការងារ​បាន​រក​ឃើញ​ថា​ជន​ម្នាក់​នេះ​មិន​ត្រឹមតែ​លួច​បង្កើត​ហ្វ៊េ​សបុក​ក្លែងក្លា​យរបស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ក្លែងបន្លំ​ខ្លួន​ធ្វើ​ជា​សមត្ថកិច្ច​នគរបាល​ជាតិ​ថែមទៀត​ផង​។  

​ក្នុង​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​នេះ​ដែរ សមត្ថកិច្ច​បាន​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​រួមមាន  វិទ្យុទាក់ទង​ម៉ូតូ​រ៉ូឡា​៥​គ្រឿង និង​ឆ្នាំង​សាក​វិទ្យុទាក់ទង​ចំនួន​៤​។ ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូន​១​គ្រឿង​។ ខ្នោះដៃ​៣​គូ​និង​ស្រោម​ខ្នោះ​ចំនួន​១ និង​អាវ​ឈុត​សមត្ថកិច្ច​នគរបាល​ចំនួន​២​កំ​ផ្លេ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្លំ​ជា​អ្នកជំងឺ​កូវី​ដ​ចូល​លួច​នៅ​មណ្ឌល​ព្យាបាល​សែន​សុខ​១

 នាយករដ្ឋមន្ដ្រី​៖ ទោះ​សព្វថ្ងៃ​មាន​សន្ដិភាព​​ប៉ុន្ដែ​នគរបាល​​នៅតែមាន​តួនាទី​​រក្សា​​សណ្ដាប់ធ្នាប់​សង្គម​

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយបង្ហោះសារប្រឌិដ្ឋតាមបណ្ដាញTikTokពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង

នគរបាល​ដែល​បាញ់​ជន​កាន់​កាំបិត​ដេញ​ចាក់​ខ្លួន ត្រូវ​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ​

អគ្គស្នងការដ្ឋាននគរបាលជាតិច្រានចោលព័ត៌មានថាលោកនេត សាវឿនស្លាប់

មន្រ្តីនគរបាលដែលរកឃើញវិជ្ជមានកូវីដនៅកំពង់ចាមព្យាយាមព្យាបាលដោយខ្លួនឯងតែមិនបានធូរស្រាល

អគ្គស្នងការ​នគរបាល​ជាតិ​​ណែនាំ​មន្ត្រី​ធ្វើ​ការផ្លាស់​វេន​គ្នា​ដើម្បី​បង្ការ​កូវី​ដ​១៩​

 លោក​ហ៊ឹម យ៉ាន ពន្យល់​ជុំវិញ​ករណី​ស្ត្រី​នគរបាល​ចរាចរណ៍​បំបៅ​ដោះ​កូន​

  ​មន្ត្រីនគរបាល​ដែល​រត់​ការដោះលែង​មេក្លោង​រត់ពន្ធ​មនុស្ស​នឹងត្រូវ​ដកចេញ​ពី​ដំណែង​

លេខទូរស័ព្ទស្នងការរង អធិការខណ្ឌទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥នៅភ្នំពេញ