ការការពារ និងកម្ចាត់ក្តាម

30-09-2020 11:13 am 207

វដ្តជីវិត៖ ក្តាមចាប់ផ្តើមបំផ្លាញនៅក្រោយពេលស្ទូងហើយភ្លាមៗ ។

វិធានការការពារ ៖
- ស្ទូងនៅស្រែកុំឱ្យមានទឹកជ្រៅ ។
- រៀបចំដីឱ្យបានស្មើ ដើម្បីកុំឱ្យដក់ទឹក ។

វិធានការកម្ចាត់ ៖
- ចាប់ដោយដៃ ។
- ដាក់លបដោយប្រើស្លឹកល្ពៅខ្ចី ឬត្នោតទុំហែកវា ហើយយកទៅដាក់ក្នុងស្រែ ។
- ជីកដាក់ពាងចាស់ៗ ក្នុងស្រែនៅកន្លែងទំនាបជាងគេ ដែលនាំឱ្យក្តាមវាចូល ។
- គ្រាប់អំពិលស្ងោរឱ្យផុយល្មម បាចក្នុងស្រែ ដែលនាំឱ្យក្តាមស៊ីស្អិតមាត់ក្តាម ។
- ទន្រ្ទានខែត្រចិញ្រ្ចាំ ដោយយកអាចម៍គោស្រស់សង្កត់ពីលើ ដែលជាហេតុនាំឱ្យក្តាមមិនចូលចិត្តទឹកមានជាតិថ្នាំនេះ ។
- កាប់ដើមជន្លាត់ដៃយកទៅដាក់កន្លែងដែលមានក្តាមបំផ្លាញ ។
- កាប់ដើមរលស់ជើងក្តាម យកទៅដាក់កន្លែងដែលមានក្តាមបំផ្លាញ ។

ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ៕ 

 ពាក្យគន្លឹះ  កសិកម្មក្តាម

ព័ត៌មានផ្សេងទៀត