ហាមឃាត់​ឡានធំៗ​ឆ្លងកាត់​ស្ពាន​កំពង់​ចក​ទី​២រហូតជួសជុលរួច

29-09-2020 11:01 am 226

​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តតាកែវ បាន​ចេញ​សេចក្តីប្រកាស​ស្តីពី​ការហាមឃាត់​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ​១២៩  ត្រង់​ចំណុច​ស្ពានដែក​បេឡេ​ឌុប​សាំ (​ស្ពាន​កំពង់​ចក​ទី​២) ស្ថិតក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ព្រោះ​ស្ពាន​បាន​គ្រេច​បាក់​ប៉ាណូ​ប៉ះ​មួយ​ផ្ទាំង ដែល​តម្រូវ​ឲ្យ​ជួសជុល​ជា​បន្ទាន់​។​

​មន្ទីរ​សាធារណការ​ខេត្ត​បាន​បញ្ជាក់ថា ការហាមឃាត់​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា រហូតដល់​មាន​ការជួសជុល​ចប់​គ្រប់សព្វ​៕ ដោយ៖ សៅ វិសាល​

 ពាក្យគន្លឹះ  ស្ពានកំពង់ចកជួសជុល

ព័ត៌មានផ្សេងទៀត