កម្ពុជា​រៀបចំ​វេទិកា​ពី​ដំណើរកា​រ​ខណ្ខសីមា​និង​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​

29-09-2020 9:25 am 269

​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា​នេះ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក កម្ពុជា​-​វៀតណាម ក្រោម​វត្តមាន​លោក​ប៊ិន ឈិន រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានប្រគល់​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥០០០ ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៣៥ ដើម្បី​យក​ទៅ​ប្រើប្រាស់​រួចរាល់​ហើយ បន្ទាប់​បោះពុម្ព​ចប់សព្វគ្រប់ កាលពីពេល​កន្លង​ទៅ​។​

គួរបញ្ជាក់ថា ​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥០០០ ត្រូវបាន​កម្ពុជា​- វៀតណាម រៀបចំ​ពិធី​ពិធី​ប្រគល់​និង​ទទួល កាលពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២០​។ ការរៀបចំ​ប្រគល់​ទទួល​ផែនទី​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដែល​សម្រេចបាន​ចំនួន ៨៤​ភាគរយ កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ​៕

ព័ត៌មានផ្សេងទៀត