កូវី​ដ​-១៩​៖​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​ថ្មី​ម្នាក់​ លើ​ជន​ជាតិចិន​​

29-09-2020 8:05 am 370

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ពី​ការរកឃើញ​មា ន​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​០១​នាក់ លើ​បុរស​ជន​ជាតិចិន​អាយុ​២៨​ឆ្នាំ ជា​អ្នកធ្វើដំណើ​រម ក​ពី ប្រទេស​ហ្វីលីពីន ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២ ៧ ខែ​កញ្ញា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា លទ្ធផល​វិភាគ​វត្ថុ​សំណាករ​បស់​បុរស​ជន​ជាតិចិន​រូបនេះ ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់ថា ជើងហោះហើរ​នេះ​មាន​អ្នកដំណើរ​សរុប​ចំនួន ១០២​នាក់ ក្នុងនោះ​មាន ជនជាតិខ្មែរ​៥៥​នាក់​, ជនជាតិ​កូរ៉េ​០៨​នាក់​, ជនជាតិ​មី​យ៉ាន់​ម៉ា​០១​នាក់​, ជនជាតិ​អាមេរិកកាំង ០២​នាក់​, បុរស​ជនជាតិ​អឺ​រ៉ង់​០១​នាក់​, ជនជាតិ​ជប៉ុន ១១​នាក់​, ជន​ជាតិចិន ២៣​នាក់​, ជនជាតិ​អង់គ្លេស ០១​នាក់ ដែល​អ្នកដំណើ​រទាំង​មាន​លទ្ធផល​អវិជ្ជមាន​កូវី​ដ​១៩ ត្រូវបាន​ដាក់ឲ្យ​ធ្វើច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​អនុវិទ្យាល័យ​ពោធិ៍ចិនតុង​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា​នេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប​២៧៧​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ​ចំនួន​០១​នាក់ និង​មន្ទីរពេទ្យ​ខេត្តសៀមរាប ចំនួន​០១​នាក់​៕

ព័ត៌មានផ្សេងទៀត