បង្ក្រាប​ស្មង​និង​ក្រចក​ជើងគោ​ខុសច្បាប់​ជាង​២​តោន​នាំចូល​ពី​វៀតណាម​

28-09-2020 4:30 pm 1374

​អាជ្ញាធរ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ បាន​បង្ក្រាប​ការដឹក​ជញ្ជួន​ស្មង​គោ និង​ក្រចក​ជើងគោ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ជាង​២​តោន នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត​។ 

​មន្ត្រី​ជំនាញ​ផ្នែក​បង្ក្រាប​ការ​ក្លែងបន្លំ​បាន​យក​ក្រចក​ជើងគោ មក​ពិនិត្យ​នៅ​មន្ទី​ពិសោធន៍ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ជា​លទ្ធផល ពុំ​រកឃើញ​មាន​សារធាតុ​គីមី​ទេ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ពិនិត្យឃើញថា ក្រចកជើង​គោ​ចំនួន ១២០​កេស ស្មើនឹង​២៤០០​គីឡូក្រាម ឃើញ​ថា​គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភពដើម និង​គ្មាន​លិខិតអនុញ្ញាត​នាំចូល ព្រមទាំង​ការដឹកជញ្ជូន​គ្មាន​លក្ខណៈ​បច្ចេកទេស​។​

​យ៉ាងណា​ក្រោយ​ធ្វើ​កំណត់ហេតុ​ដកហូត​រួច ស្មង និង​ក្រចក​ជើងគោ​ទាំងនោះ ត្រូវបាន​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​៕

ព័ត៌មានផ្សេងទៀត