សំបុក​សត្វ​ត្រ​យ៉ង​យក្ស​មួយ​សំបុក​ត្រូវបាន​រកឃើញ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

28-09-2020 3:16 pm 116

​នៅក្នុង​រដូវ​ពង​កូន​ឆ្នាំ​២០២០​នេះ ក្រុម​អង្កេត​តាមដាន​សត្វព្រៃ បាន​រកឃើញ​សំបុក​សត្វ​ត្រ​យ៉ង​យក្ស​ចំនួន​មួយ​សំបុក​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុក ផ្លូវការ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS) ។​

​នៅក្នុង​ហ្វេ​ស ប៊ុក ដដែល ក៏​បានឲ្យ​ដឹង​បន្ថែម​ដែរ​ថា​សត្វ​ត្រ​យ៉ង​យក្ស ឬ​ឪ​លើក មាន​វត្តមាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ និង​ជា​បក្សី​ជាតិ​តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សត្វ​ត្រ​យ៉ង​យក្ស​នេះ គឺជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត ដែល​ចំនួន​របស់​វា​មាន​នៅ​សេសសល់​ប្រហែល​ពីរ​ទៅ​បី​រយ​ក្បាល​ប៉ុណ្ណោះ ។​

​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា ក៏​បាន​បញ្ជាក់​ឲ្យដឹង​បន្ថែមថា កាលពី​ឆ្នាំ ២០១៩ ប្រជា​សហគមន៍​ក៏​បាន​រកឃើញ​សំបុក​ត្រ​យ៉ង​យក្ស​ចំនួន ៣​សំបុក​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​បាន​យាម​ការពារ​រហូតដល់​កូន​ត្រ​យ៉ង​យក្ស​ពីរ​ក្បាល​បាន​ញាស់​ហើរ​ចេញពី​សំបុក​ដោយ​សុវត្ថិភាព​៕(​ដោយ​៖​ថា ចាន់​ធី​)


ព័ត៌មានផ្សេងទៀត