ក្រសួងអប់រំរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

28-09-2020 2:36 pm 160

ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី២៨ ខែកញ្ញានេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការអប់រំបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពេលដំណើរការសាលារៀនឡើងវិញ ជូនចំពោះនាយកសាលា និងមន្រ្តីទទួលបន្ទុកសុខភាពសិក្សាដែលមកពីរាជធានី-ខេត្តទាំង២៥ និងមកពីការិយាល័យខណ្ឌ-ស្រុក។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងទទួលការគាំទ្រពីសំណាក់អង្គការសុខភាពពិភពលោក ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពនៃជំងឺ កូវីដ-១៩ ថ្នាក់ពិភពលោក ថ្នាក់តំបន់ និងផ្ដល់ចំណេះដឹងថ្មីៗ នៃជំងឺកូវីដ-១៩ និងវិធីបង្ការជាសកលរបស់អង្គការសុខភាពពិភពលោក ព្រមទាំងការបង្ការ និងទប់ស្កាត់កូវីដ-១៩ និងការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)ក្នុងបរិបទកូវីដ-១៩ នៅពេលដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា”ក្រសួងបានចងក្រង និងផ្សព្វផ្សាយរួចហើយពីគោលនយោបាយលើកកម្ពស់សុខភាពសិក្សា ដែលទាមទារឲ្យមានការចូលរួមតាំងពីឆ្នាំ២០០៦ ហើយការអប់រំសុខភាពសិក្សានេះ ត្រូវបានចាត់បញ្ចូលជាកម្មវិធីសិក្សាកាតព្វកិច្ច នៅតាមគ្រឹះស្ថានសិក្សាដែលត្រូវបង្រៀន១ម៉ោងក្នុង១សប្ដាហ៍”៕ 

ព័ត៌មានផ្សេងទៀត