មនុស្ស​ស្លាប់​​ដោយសារកូ​វីដ​-១៩​​ក្នុង​ពិភពលោក​​កើន​ដល់​​ជាង​១​លាន​នាក់​

28-09-2020 12:48 pm 178
សាកសពអ្នកស្លាប់ដោយសារកូវីដ១៩ត្រូវយកទៅកប់

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ពិភពលោក បាន​កើនឡើង​ដល់​ជាង​១​លាន​នាក់​ហើយ​។ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​worldometers ជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូវី​ដ​-១៩​ប្រចាំថ្ងៃ​។ ចំណែក​មនុស្ស​ឆ្លង​សរុប​វិញ​មាន​ជាង​៣៣​លាន​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ជាង​២៤​លាន​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ជាង​៧​លាន​នាក់​។ 

​សហរដ្ឋអាមេរិក​នៅ​បន្ដ​ឈរ​ជា​ប្រទេស​មាន​មនុស្ស​ឆ្លង​ច្រើនជាងគេ​ដដែល​នៅក្នុង​ពិភពលោក គឺ​ឆ្លង​ជាង​៧​លាន​នាក់​ស្លាប់​ជិត​២១​ម៉ឺន​នាក់​។ លេខ​ពីរ​គឺ​ឥណ្ឌា​ឆ្លង​ជាង​៦​លាន​នាក់​ស្លាប់​ជាង​៩​ម៉ឺន​នាក់ លេខ​បីប្រេ​ស៊ីល​ឆ្លង​ជាង​៤​លាន​៧​សែន​នាក់​ស្លាប់​ជាង​១៤​ម៉ឺន​នាក់ រុស្ស៊ី​លេខ​បួន​ឆ្លង​ជាង​១​លាន​នាក់​ស្លាប់​ជាង​២​ម៉ឺន​នាក់​។ ក្រៅពីនេះ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ក៏​កំពុង​រងគ្រោះ​ដោយសារ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ខណៈ​ប្រទេស​ខ្លះ​កំពុង​ផ្ទុះ​ករណី​ឆ្លង​ខ្លាំង​ជា​រលក​ទី​ពីរ ដូចជា​អង់គ្លេស​ជាដើម​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ពិភពលោកកូវីដ១៩

ព័ត៌មានផ្សេងទៀត