ប្រមុខ​ការទូត​កម្ពុជា​​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​​-​សាធារណរដ្ឋ​កូរ៉េ​​

28-09-2020 11:39 am 136

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​១០ តាម​ប្រព័ន្ធ​វីដេអូ​។​

​កិច្ចប្រជុំ​នេះ នឹង​ដឹកនាំ​ដោយ​សហប្រធាន​លោក​ផាម ប៊ិញ​មិញ រដ្ឋមន្ត្រីការបរទេស​វៀតណាម និង​លោកស្រី កាង ក្យុង​វ៉ា រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​)​។​

​នៅក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រី​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​កំណត់​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។ រដ្ឋមន្ត្រី​ទាំងអស់​ក៏​នឹង​ផ្លាស់ប្តូរ​យោបល់​រិះរក​មធ្យោបាយ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង​សាមគ្គីភាព ក្នុង​ការដោះស្រាយ​បញ្ហា​តំបន់ និង​សកល សម្រាប់​កំណើន ការអភិវឌ្ឍ និង​វិបុលភាព​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​មេគង្គ និង​សាធារណរដ្ឋ​កូរ៉េ​។ រដ្ឋមន្ត្រី ក៏​នឹង​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២​ផងដែរ​៕ (​ដោយ​៖​វណ្ណ យ៉ា​រី​)


ព័ត៌មានផ្សេងទៀត