ឃាត់ខ្លួន​បុរស​ម្នាក់​លាក់ទុក​ក្រឡ​ចាស់ៗ​សង្ស័យ​ជា​វត្ថុ​បុរាណ​នៅ​ខេត្ត​ព្រះសីហនុ​

28-09-2020 10:04 am 1788

​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២០ សម្របសម្រួល​នីតិវិធី​ដោយ​លោក​ហួត វិចិត្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​មាន​ការចូលរួម​ពី​លោក​ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត បាន​ចុះ​ឃាត់​ចាប់​ជន​ស្ស​យ័​ម្នាក់ ដែល​លាក់​ទុក​ក្រឡ​ចាស់ៗ​រក​ឃើញ​ពី​បាតសមុទ្រ​(​សង្ស័យ​ជា​វត្ថុ​បុរាណ​)​។ 

គួរបញ្ជាក់ថា​ការឃាត់ខ្លួន​បុរសវៀតណាមខាងលើនេះ ធ្វើឡើង​នៅត្រង់​ចំណុច​ផែ​រូ​យ៉ាល់ ស្ថិតនៅ​ក្រុម​៣១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ជន​សង្សយ័​មាន​ឈ្មោះ​ឡេ វ៉ាង​ហួន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​វៀតណាម​។ ជាមួយគ្នា​សមត្ថកិច្ច​ដកហូត​ក្រឡ​បាន​ចំនួន​២៨១​ក្រឡ​។ 

​យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

ភូមិសាស្ដ្រក្រុងព្រះសីហនុនិងស្រុកព្រៃនប់ត្រូវបន្ដកំណត់ជាតំបន់លឿង១៤ថ្ងៃទៀត

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​សម្រេចកា​រ​សាងសង់​បាន​ជាង​៥០%​ហើយ​

បិទ​ផ្សារ​ក្រឡាញ់​ក្នុង​ខេត្តសៀមរាប​១៤​ថ្ងៃ ក្រោយ​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លងកូវី​ដ​

 រដ្ឋបាលខេត្ត​ព្រះសីហនុ​​បន្ដ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល​១៤​ថ្ងៃ​ទៀត​​

 សាងសង់​ទីលាន​បាញ់កាំភ្លើង​នៅ​ខេត្ត​ព្រះសីហនុ​សម្រាប់​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

អ្នក​ឆ្លង​ជំងឺ​កូ​វីដនៅ​ខេត្តព្រះសីហនុ​កាល​ពី​ម្សិលមិញ​កើនឡើង​ដល់​៦៥​នាក់​

ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លងកូវី​ដ​ថ្មី​១៣​នាក់​ទៀត​កាលពី​ម្សិលមិញ​

កាលពី​ម្សិលមិញ​អ្នកជំងឺ​កូវី​ដ​ចំនួន​២១៨​នាក់​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​

ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ត្រូវ​កំណត់​ជា​“​តំបន់​លឿង​”១៤​ថ្ងៃ​

បិទ​ទីតាំង​៤​កន្លែង​ក្នុង​ក្រុងព្រះសីហនុ ក្រោយ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩