អ្នកជំងឺ​កូវី​ដ​-១៩​ថ្មី​ម្នាក់​​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​​

28-09-2020 8:50 am 211

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់ និង​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះឡើយ​។​

​នៅក្នុង​សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់ថា អ្នក​ដែល​ព្យាបាល​ជាសះស្បើយ​ថ្មី​នេះ ជា​បុរស​ជនជាតិ​អង់គ្លេស​អាយុ ៥៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ Apartment មួយកន្លែង ក្នុង​សង្កាត់​បឹងកក់​២ រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អង់គ្លេស ដោយ​ឆ្លងកាត់​ប្រទេស​ហូ​ឡង់ ហើយ​បាន​បន្ត​ជើងហោះហើរ​នៅ ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូប​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ សរុប ២៧៦​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន​២៧៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ចំនួន​០១​នាក់​៕ (​ដោយ​៖​វណ្ណ យ៉ា​រី​)


ព័ត៌មានផ្សេងទៀត